Header Ads


  • Breaking News

    ឈាមស្រែកស្បែកហៅ ពេលនេះកម្លាំងរាជអាវុធហត្ថចាប់បាឃាតករ សម្លាប់នារីរងគ្រោះនៅខណ្ឌសែនសុខហើយ













    កាលពីថ្ងៃទី១៦-១១-២០១៦ មានករណីប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់ត្រូវបានគេសម្លាប់យកទៅផ្លុងចោលក្នុងគំនរសំរាមតាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ19ឆ្នាំមុខរបរបុគ្គលិកក្លិប55 ស្នាក់នៅភូមិតានូ សង្កាត់ចាក់អង្រែរក្រោម ខណ្ឌមានជយ័។

    នៅថ្ងៃទី១៧-១១-២០១៦នេះ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវតាមដានជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ស្រុកកោះធំខេត្តកណ្តាល ទើបចាប់ឃាតករបាន ដោយមានការសហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល។


    តាមចម្លើយសារភាពរបស់ឃាតករឈ្មោះ យ៉េន សុបញ្ញា អាយុ20ឆ្នាំ មុខរបរ មិនពិតប្រាកដបានឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ នៅរសៀលថ្ងៃទី១៥-១១-២០១៦ ឃាតករបានខ្ចីសោរផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកឃាតករបានតេរកជនរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនខ្លួនយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារតែមិនមានលុយលោះយកវិញ។ នៅវេលាម៉ោងប្រហែល៤.០០នាទីល្ងាច ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបឃាតករនៅម្តុំផ្សារឃ្លាំងរំសេវ ហើយឃាតករបានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរស័ព្ទនៅផ្ទះឯបុរីប៉េងហួតផ្លូវឧកញ៉ាម៉ុងឬទ្ធី ជនរងគ្រោះក៏បានជូនឃាតករទៅទីនោះ ពេលទៅដល់ពួកគេបានចូលក្នុងផ្ទះ ហើយឃាតករក៏បានយកខ្សែរភ្លើងរឹតករជនរងគ្រោះសម្លាប់និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំនិងចងខ្សែរពីក្រៅមួយជាន់ទៀត បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមក្នុងភូមិសាស្ត្រខាងលើម៉ោងប្រហែលជិត៦ល្ងាច បន្ទាប់មកយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ ទើបទៅសម្រាក់នៅផ្ទះជីដូនឋិតនៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧-១១-២០១៦ឃាតករនៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បានក៏គេចខ្លួនទៅផ្ទះជីដូនខាងឳពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តងដោយសហការណ៍ជាមួយអាវុធហត្ថខេត្តកណ្តាល។ ឃាតករបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមកខ្លួនជំពាក់លុយគេ២០០ដុល្លារផង និងដោយសារប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះតែម្តងទៅ។

    No comments

    Post Top Ad


    Post Bottom Ad