លោក ដូណាល់ ត្រាំ ហៅប្រទេសវៀតណាមថាជាអ្នកបំពារបំពានដ៏អាក្រក់បំផុត របស់មនុស្សគ្រប់រូប នឹងគំរាមតម្លើងពន្ធ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក
បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន កាលពីថ្ងៃពុធ។
ក្នុងពេលនោះ លោកបានព្រមានថា ប្រទេសចិន “គឺបម្រុងរួចហើយ” សម្រាប់ពន្ធគយថ្មី
ហើយថា ប្រទេសវៀតណាមដែលលោកហៅថា “អ្នកបំពារបំពានដ៏អាក្រក់បំផុត
របស់មនុស្សគ្រប់រូប”
អាចជាអ្នកបន្ទាប់ពីចិន។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះ ប្រធានាធិបតីអាមេរិក Air Force One បានចាប់ផ្តើមចេញដំណើរ ពីទីក្រុងវ៉ាស៊ីនតោន ហើយលោកត្រាំ ហាក់ដូចជាបានសន្យាយ៉ាងមុតមាំ នៅពេលគាត់ ជួបមេដឹកនាំប្រទេស G20 នៅប្រទេសជប៉ុន។
លោក ត្រាំ បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយបណ្តាញ Fox Business Network ថា “សេដ្ឋកិច្ចរបស់ប្រទេស ចិនកំពុងតែធ្លាក់ចុះហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ” ។
ក្នុងអំឡុងពេលសម្ភាសកាលពី ថ្ងៃពុធនោះ លោក ត្រាំ ក៏បានព្រមានថា លោកអាចដាក់ពន្ធលើប្រទេសវៀតណាម ដោយពណ៌នាថា ប្រទេសនេះជា«អ្នកបំពានដ៏អាក្រក់បំផុត របស់មនុស្សគ្រប់រូប»។
ប្រធានាធិបតី អាមេរិករូបនេះថា «ក្រុមហ៊ុនជាច្រើន កំពុងផ្លាស់ប្តូរទៅប្រទេសវៀតណាម ប៉ុន្តែវៀតបានជញ្ជក់ យកប្រយោជន៍ពី យើង អាក្រក់ជាងប្រទេស ចិនទៅទៀត។ ដូច្នេះមានរឿងឱ្យចាប់ អារម្មណ៍ខ្លាំងណាស់ ដែលត្រូវបន្តនៅទីនោះ»៕

No comments